khmer eng
  • លោកជំទាវ មាន សំអាន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា នីតិកាលទី៥ (គណៈកម្មការទី៨) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ដោយមានរបៀបវារៈដូចខាងក្រោម៖ទី១.អានសេចក្តីសម្រេចស្តីពីការទទួលសមាសភាពគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា ទី២.ពិនិត្យពិភាក្សាលកែសម្រួលលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីតួនាទីភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា នីតិកាលទី៥
    និងទី៣.បញ្ហាផ្សេងៗ…។
    កិច្ចប្រជុំនេះប្រព្រឹត្តនៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី៨ព្រឹទ្ធសភា។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ